ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងប្រេស៊ីន

(VOVWORLD) -នារសៀលថ្ងៃទី៩ខែឧសភានៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីននិងឯកអគ្គរដ្ឋទូតអាមេរិក។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងប្រេស៊ីន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao (រូបថតៈ VGP/Thanh Chung) 

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao  លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមមានការយកចិត្តទុកដាក់ពិសេស លើតួនាទីរបស់ប្រេស៊ីលក្នុងតំបន់អាមេ រិកឡាទិន។ ហើយថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ទាំងពីរមានបំណងចង់ឲ្យរដ្ឋាភិបាលទាំងពីរនឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការ យ៉ាងខ្លាំង ថែមទៀត លើវិស័យអប់រំ ការពារជាតិ អាកាសចរណ៍ កសិកម្មនិងអភិវឌ្ឍន៍ សហគ្រាសជាដើម។

        រីឯនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel Kritenbrink ឧបនា យករដ្ឋមន្ត្រី លោក  Vuong Dinh Hue បានអះអាង ថា វៀតណាមគាំទ្រអាមេរិកបន្តមានតួនាទីសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់។ ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel Kritenbrink ឲ្យដឹងថា អាមេរិកមានបំណងជម្រុញកិច្ចសហប្រតិបត្តិការ វិនិ យោគនិងពាណិជ្ជកម្មជាក់ស្តែងជាមួយវៀតណាម។ ហើយសហគ្រាសអាមេរិកមាន បំណងទាក់ទងផ្ទាល់ជាមួយប្រព័ន្ធ គោលនយោ បាយសេដ្ឋកិច្ចមានចរិតលក្ខណៈ អាចគណនាទិន្នន័យបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ