ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅទស្សនាកំពង់ផែ Da Nang

(VOVWORLD) -  នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឧបនា យករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាកំពង់ផែ Da Nang។ កំពង់ផែ Da Nang ដែលជាកំពង់ផែអន្តរជាតិធំមួយនៅតំបន់ភាគកណ្តាលវៀតណាម ហើយបច្ចុប្បន្នមានតំបន់ប្រតិបត្តិការសំខាន់ដូចជាសហគ្រាសកំពង់ផែ Tien Sa ផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅទស្សនាកំពង់ផែ Da Nang - ảnh 1

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅទស្សនាកំពង់ផែ Da Nang

លោក Tran Le Tuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Da Nang បាននិយាយថា កំពុងផែ Da Nang កំពុងអះអាងថាខ្លួនជាកំពង់ផែសមុទ្រ លេខ ១ នៅតំបន់ភាគកណ្តាល និងកំពុងបង្កើតនូវខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មដឹក ជញ្ចូន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កំពង់ផែ Da Nang តែងតែរក្សាបានកំណើនស្ថិរភាពនូវបរិមាណទំនិញ។ ជាពិសេស ចាប់ពីឆ្នាំ ២០១៤ (បន្ទាប់ពីចូលរួមភាគហ៊ុនវូបនីយកម្ម) អត្រាកំណើនទំនិញគឺទទួលបានប្រមាណ ១២.៥% ក្នុងមួយឆ្នាំ ហើយកុងតឺន័រតែងតែរក្សាកំណើនជាមធ្យមពី ១០% ទៅ ២០% ក្នុងមួយឆ្នាំ។ ដោយឡែក ឆ្នាំនេះ ទិន្នផលទំនិញដែលរំពឹងទុក នឹងកើនឡើងជិត ២០% ហើយចំណូលគឺកើនឡើងជាង ១៦%។

នាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់មន្រ្តីនិងបុគ្គលិកកំពង់ផែ Da Nang។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍកំពង់ផែ ក៏ដូចជាស្ថានភាពវិនិយោគដើម្បីអភិវឌ្ឍន៍កំពង់ផែ Da Nang និងកំពង់ផែ Lien Chieu នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ