ឧបនាយករដ្ឋមន្ត្រីជួបធ្វើការជាមួយដំណាងធនាគារពិភពលោក

ឧបនាយករដ្ឋមន្ត្រីជួបធ្វើការជាមួយដំណាងធនាគារពិភពលោក - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយដំណាងធនាគារ​ពិភពលោក(http://baodientu.chinhphu.vn/)

(VOV)_នារសៀលថ្ងទី ១៥ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Thien Nhan បានមានជំនួបធ្វើការជាមួយដំណាងធនាគារ​ពិភពលោក។​ នៅក្នុងជំនួប
នេះ  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានថ្លែងអំណរគុណ ធនាគារពិភពលោក ដែលបានផ្តល់​ជំនួយ​អោយគំរោងការណ៍អនុវត្តវិទ្យាសាស្ត្រ ​បច្ចេកវិទ្យាសំរាប់ជនក្រីក្រវៀតណាម​ ដែលទើបនឹងបានចុះហត្ថលេខានាថ្ងៃទី  ១៤  សីហាកន្លងទៅ និងពិសេស​គឺការជួយឧបត្ថម្ភអោយអង្គភាពអាជីវកម្មតូចនិងមធ្យម 
វិនិយោគចូលម ក​មណ្ឌលសេដ្ឋកិច្ច Nghi Son ( ខេត្ត Thanh Hoa)។ គំរោងការណ៍នេះ
នឹង​បង្កើតការងារធ្វើជាច្រើនសំរាប់អ្នកក្រីក្រ និងបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច​សំរាប់តំបន់ភាគកណ្ដាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ