ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជា

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជា  - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជា 

(VOV)_នារសៀលថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនា​ជាមួយឯកអគ្គ
រាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ​​ហ៊ុល​ផល្លីមកជំរាបលា ក្នុង​ឱកាសបញ្ចប់បេស
កកម្មការទូតនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា៖​បន្ទាប់ពីពេលបញ្ចប់បេស
កកម្មការទូតនៅវៀតណាម ទោះបីជានៅក្នុងតួនាទីណាដោយឯកអគ្គរដ្ឋទូត​ ​​ហ៊ុល​
ផល្លីក៏បន្តរួមចំណែកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនង​ជីតខាងផង ​និងសហប្រតិបត្តិ
ការលើគ្រប់វិស័យវៀតណាមនិងកម្ពុជា ​និយាយរួម ​និងទំនាក់ទំនងសហប្រិតបត្តិការ
ជិតស្និទ្ធរវាងក្រសួងការបរទេស ​នៃប្រទេសទាំងពីរនិយាយដោយឡែក។ ក៏ក្នុងថ្ងៃនេះ
ដែរ ទទួលសិទ្ធិពីប្រធានរដ្ឋវៀតណម លោក Tran Dai Quang អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Vu Hong Nam បានប្រគល់អ៊ាំងស៊ីនមិត្តភាពជូនចំពោះឯកអគ្គរដ្ឋ
ទូត​ ​​ហ៊ុល​ផល្លីផងដែរ។

          ក៏ក្នុងរសៀលថ្ងៃទី២៧ កក្កដា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអា
ល្លឺម៉ង Christian Berger មកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានគោលបំណង​ថា៖សហគ្រាសអាល្លឺម៉ង់
បង្កើនសកម្មភាពនៅវៀតណាម។​រីឯ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង Christian Berger អះ
អាងថា៖ អាល្លឺម៉ងជានិច្ច​កាលគាំទ្រវៀតណាម ​ក្នុងទំនាក់ទំនងសហប្រតិបត្តិការជា
មួយប្រទេសជាសមាជិក EU មាន​គោលបំណង​ថា៖ ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំ
នងយុទ្ធសាស្ត្របន្តស៊ីជំរៅ​ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ