ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានិងស្លូវាគី

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានិងស្លូវាគី - ảnh 1
ឯកអគ្គរដ្ឋទូតស្លូវាកីប្រចាំនៅវៀតណាម លោក Igor Pacolak មកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh (VGP)

        Vovworld-នៅពិធីទទួលជួបសន្ទនា នារសៀលថ្ងៃទី២៧មិនា ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអ​រសាទរាល់សមិទ្ធិដែលប្រជាជនមីយ៉ាន់ម៉ាដែលដណ្ដើមបានក្នុងកិច្ចការកសាង
​អភិវឌ្ឍន៍ប្រទេសជាតិ ទន្ទឹមនឹងនោះសម្ដែងជំនឿជាក់ថា​មីយ៉ាន់ម៉ានឹងបន្ត​ស្ថិរភាពនិងអភិវឌ្ឍន៍ទទួលល្អតួនាទីប្រធានអាស៊ានក្នុងឆ្នាំ២០១៤ រួមចំណែក​សកម្មសំរាប់សន្តិភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងដំបន់។

        រីឯឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម Uyn Lai បានអះអាង នឹង​ធ្វើអស់ពីកំលាំងកាយចិត្តដើម្បីរួមចំណែកទៅក្នុងការបើកទូលាយនិងធ្វើឲ្យស៊ី​ជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរនិយាយរួមនិងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ​
និយាយដោយឡែក។

        នាថ្ងៃដ៏ដែល ក្នុងពិធីទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតស្លូវាកីប្រចាំនៅ​វៀត​
ណាម លោក Igor Pacolak មកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រី​និងជា
​រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាល​គោរពទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយ​ប្រទេសមិត្តប្រពៃណីនៅដំបន់ភាគកណ្ដាលអឺរ៉ុបខាងកើតដែលសាធារណរដ្ឋ​
ស្លូវាគីជាអាទិភាពមួយ។​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham
Binh Minh បានអះអាងថា ក្រសួងការបរទេសវៀតណាមនឹងបង្កគ្រប់​លក្ខណៈ​ងាយស្រួលសំរាប់ឯកអគ្គរដ្ឋទូត Igor Pacolak សំរេចល្អភារកិច្ចនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ