ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់

          (VOV)_ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
 Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​នូវែលហ្សេឡង់ ចាប់
ពីថ្ងៃទី១ដល់ថ្ងៃទី៣ ធ្នូ តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នូវែលហ្សេឡង់ 
លោក Murray Mc Cully។ ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ច​លើកនេះ នារសៀលថ្ងៃទីមួយ
ធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ ប្រធាន
រដ្ឋសភានូវែលហ្សេឡង់​ លោក David Carter និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ
សួងហិរញ្ញវត្ថុ​នូវែលហ្សេឡង់ លោក Bill English។

          នៅក្នុងជំនួបសន្ទនា​ ប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក David Carter បាន
អោយដឹងថា៖វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពជួរមុខ​ ដែលបាននូវែលហ្សេឡង់ បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យពីយូរណាស់​មកហើយ បង្ហាញ
នូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និង​ការជួបប្រាស្រ័យប្រជា
ជន រវាងប្រទែសទាំងពីរ ត្រូវបានបង្កើនជាបន្តបន្ទាប់។ 

          ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលហ្សេឡង់ លោក​ Bill
 English បានអះអាងថា៖ នូវែលហ្សេឡង់យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិ
ការជាមួយវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនាគារ រៀបចំរចនា​សម្ព័ន្ធ
អង្គភាពអាជីវកម្មវៀតណាមឡើងវិញ និងស្វែងរក ជំរុញឱកាសវិនិយោគនាពេលខាងមុខនេះ។

          រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស​ លោក Pham Binh Minh​
បានស្នើអោយ៖ភាគីទាំងពីរត្រូវជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ច
 ពាណិជ្ជកម្ម ខំប្រឹងប្រែងនាំតំលៃទំហំពាណិជ្ជកម្មឡើងដល់មួយពាន់៧​រយលានដុ
ល្លារអាមេរិក នាឆ្នាំ ២០២០។ ឧបនាយករដ្ឋមន្ត្រី ​ លោក Pham Binh Minh ក៏បាន
ស្នើអោយភាគីទាំងពីរត្រូវបង្កើនការតភ្ជាប់ សហប្រតិបត្តិការវិនិយោគ រវាងអង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ