ឧបនាយករដ្ឋមន្ត្រីបានចូលរួមពិធីរំលឹកខួបលើកទី១៥នៃទិវាធានារ៉ាប់រងប្រាក់បញ្ញើរវៀតណាម
![ឧបនាយករដ្ឋមន្ត្រីបានចូលរួមពិធីរំលឹកខួបលើកទី១៥នៃទិវាធានារ៉ាប់រងប្រាក់បញ្ញើរវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_04/bh2_icpc.jpg) |
ឧបនាយករដ្ឋមន្ត្រីបានចូលរួមពិធីរំលឹកខួបលើកទី១៥នៃទិវាធានារ៉ាប់រងប្រាក់បញ្ញើរវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆកានៅទីក្រុងហាណូយ ស្ថាប័នធានារ៉ាប់រងប្រាក់
បញ្ញើរវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី១៥នៃទិវាបង្កើត។ ថ្លែងមតិនៅ
ពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានស្នើរស្ថាប័នធានា
រ៉ាប់រងប្រាក់បញ្ញើរវៀតណាមបន្តលើកកំពស់សមត្ថភាពគ្រប់គ្រងនិងសមត្ថភាព
ជំនាញរបស់ជួរកម្មាភិបាលសំដៅឆ្លើយតបនឹងការទាមទាកាន់តែខ្ពស់ពីមួយថ្ងៃ
ទៅមួយថ្ងៃ ម្ចាស់ការសហការជាមួយអង្គភាពមានសមត្ថកិច្ចរបស់ធនាគារជាតិ
ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធអង្គភាពឥណទានឡើងវិញជាដើម។ ឧបនាយក
រដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា៖
“ធនាគារជាតិ ស្ថាប័នធានារ៉ាប់រងប្រាក់បញ្ញើរវៀតណាមក្រសួងស្ថាប័នទាក់
ទិនម្ចាស់ការលាតត្រដាងអនុវត្តពេញលេញប្រសិទ្ធភាពភារកិច្ចដែលបានកំណត់
នៅច្បាប់ធានារ៉ាប់រងប្រាក់បញ្ញើរនិងឯកសារណែនាំ។ អនុវត្តល្អការបូកសរុបរយៈ
ពេល១៥ឆ្នាំសកម្មភាពធ្វើជាមូលដ្ឋានជាក់ស្ដែងលើកមតិបំពេញបន្ថែមវិសោធន
កម្មការកំណត់ឲ្យសមស្រប៕”