ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC

ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC - ảnh 1
ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC (hanoimoi.com.vn)

        Vovworld-នារសៀលថ្ងៃទី១៣មករានៅទីក្រុងហាណូយ អគ្គក្រុមហ៊ុន​វិនិយោគ​និងអាជីវកម្មទុនរដ្ឋវៀតណាម SCIC បានរៀបចំសន្និសីទបូកសរុប​សកម្ម​ភាពឆ្នាំ
២០១៣ លាតត្រដាងអនុវត្តផែនការណ៍ឆ្នាំ២០១៤។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានវាយតំលៃខ្ពស់រាល់​លទ្ធផល​ដែលអគ្គក្រុមហ៊ុនទទួលបានក្នុងរយៈពេលកន្លងមក។ អំពីទិសដៅ​ភារកិច្ច​ក្នុងរយៈ
ពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីបានស្នើរ អគ្គក្រុមហ៊ុន SCIC ត្រូវ​ប្រមូលផ្ដុំលាត
ត្រដាងយ៉ាងដាច់ខាតរាល់សេចក្តីសំរេចចិត្តក្រិតរបស់រដ្ឋាភិបាល​អំពីការរៀបចំ
រចនាសម្ព័ន្ធអគ្គក្រុមហ៊ុននិងអង្គភាពអាជីវកម្មឡើងវិញលើគ្រប់​វិស័យ។

        ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្ត្រី Vu Van
Ninh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២ជូនអគ្គក្រុមហ៊ុន​វិនិយោគ
និងអាជីវកម្មទុនរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ