ឧបនាយករដ្ឋមន្ត្រីបានទទួលជួបគណៈប្រតិភូអតីតអ្នកទោសខេត្ត Quang Ngai។

ឧបនាយករដ្ឋមន្ត្រីបានទទួលជួបគណៈប្រតិភូអតីតអ្នកទោសខេត្ត Quang Ngai។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីNguyen Xuan Phucបានទទួលជួបគណៈប្រតិភូអតីតអ្នកទោសខេត្ត Quang Ngai។ (vov.vn)



        VOV-ថ្លែងមតិនៅពិធីទទួលជួប គណៈប្រតិភូសមាគមអតីតអ្នកទោស​
នយោបាយ​​ខេត្ត Quang Ngai ក្នុងឱកាសមកទស្សនារដ្ឋធានីហាណូយ​និងគោរព
វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាំង​តម្កល់សព្វ ឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc បានអះអាងថា បក្សរដ្ឋជានិច្ចកាលកត់សម្គាល់​
និងដឹង​គុណ​ការ​បូជានិងពលីកម្មរបស់បណ្ដាអតីតអ្នកទោសនយោបាយ។ រាល់
ការផ្ដួតផ្ដើមគំនិត​គោលនយោបាយជាក់ស្ដែងរបស់បក្សនិងរដ្ឋក្នុងរយៈពេល
កន្លងមក បានលើកទឹកចិត្ត​ទាន់ពេលវេលាបណ្ដាអតីតអ្នកទោសនយោបាយ
ឆ្លងផុតពីការលំបាកក្នុងជីវភាពរស់នៅ បន្តរួមវិភាគទានឲ្យបុព្វហេតុកសាងនិង
ការពារមាតុប្រទេស។​ឧបនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បានសំណូមពរខេត្ត
Quang Ngai បន្តថែទាំ​ល្អ​ជាង​ទៀតជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីសំរាប់
បណ្ដាអតីតអ្នកទោសនយោបាយ​និងគ្រួសាររបស់គេ បង្កលក្ខណៈល្អបំផុត
ដើម្បីបណ្ដាអតីតអ្នកទោសនយោបាយ​មាន​កំរិតរស់នៅស្មើររឺខ្ពស់ជាងកំរិតរស់
នៅរួមនៅដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ