![ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការខេត្ត Quang Nam។ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_06_04/nxp dg qn.jpeg) |
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការខេត្ត Quang Nam។ |
VOV- នារសៀលថ្ងៃទី៣មិថុនានៅទីស្ដីការរដ្ឋាភិបាលវៀតណាម ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជន
មានគុណូបការចំពោះបដិវត្តរបស់ស្រុក Dong Giang ខេត្ត Quang Nam ក្នុង
ឱកាសគណៈប្រតិភូមកទស្សនារដ្ឋធានីនិងចូលគោរពវិញ្ញាណក្ខ័ន្ឌលោក ប្រធានហូជីមិញនៅប្រាំងតម្កល់សព្វ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលវាយតំលៃខ្ពស់នូវពលីកម្ម ការ
រួមវិភាគទានរបស់យុទ្ធជនពលីយុទ្ធជនពិការ អតីតយុទ្ធជន គ្រួសារមាន គុណូបការៈចំពោះបដិវត្តនិងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីលើកកំពស់ ជីវភាពសម្ភារៈស្មារតីរបស់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ លើទូទាំងប្រទេសនិយាយរួមនិងស្រុក Dong Giang និយាយដោយឡែក។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចង់ឲ្យបណ្ដាដំណាងជនមាន គុណូបការៈចំពោះបដិវត្តរបស់ស្រុក Dong Giang បន្តពង្រីកនូវប្រពៃណី
វីរភាពក្នុងបដិវត្ត រួមចំណែកកសាងស្រុកកំណើតប្រទេសជាតិកាន់តាំ ខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ៕