ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន មកទស្សនានៅខេត្ត Kien Giang

គណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រីប្រចាំការរាជ
រដ្ឋាភិបាលកម្ពុជានិងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ម៉ែន សំអន
នាថ្ងៃទី ៥ សីហា ដែលបានមកទស្សនានៅខេត្ត Kien Giang (ភាគខាងត្បូង
វៀតណាម) និងចូលរួមពិធីបិទកម្មវិធីជួបប្រាស្រ័យមិត្តភាពនិងសហប្រតិបត្តិការ
ប្រជាជនវៀតណាម-កម្ពុជាលើកទី ៣។ បន្ទាប់ពី ១ សប្តាហ៍ធ្វើសកម្មភាពយ៉ាង
ជុលផុសនៅខេត្ត Dong Nai និងខេត្ត Kien Giang ការជួបប្រាស្រ័យមិត្តភាពនិង
សហប្រតិបត្តិការប្រជាជន វៀតណាម-កម្ពុជា លើកទី ៣ បានបញ្ចប់ប្រកបដោយ
ដោយជោគជ័យ។ តំណាងប្រជាជននៃប្រទេសទាំង ២ វៀតណាម-កម្ពុជាបានជួប
ប្រាស្រ័យនិងចែករំលែកបណ្ដាបទពិសោជន៍ល្អក្នុង ការអនុវត្តសកម្មភាពមិត្តភាព
នានាក្នុងតំបន់របស់ខ្លួន ព្រមទាំង លើកឡើងបណ្ដាវិធានការសំដៅពង្រឹងនិងបង្កើន
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-កម្ពុជា តទៅ
ទៀត នាំទំនាក់ទំនងនេះ អភិវឌ្ឍន៍ឡើងកំពស់ថ្មីមួយ៕

ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន មកទស្សនានៅខេត្ត Kien Giang  - ảnh 1
ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន បានមកទស្សនានៅខេត្ត Kien Giang (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ