ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់

ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាមលោក Saleh Adibi មកសម្តែងការគួរសម
(រូបថត៖ VGP/Hải Minh)

(VOVworld)-នាថ្ងៃទី២៨តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក​ Pham Binh Minh បានទទួលជួបជាមួយឯក អគ្គរដ្ឋទូត
អ៊ីរ៉ង់ប្រចាំនៅវៀតណាម​លោក Saleh Adibi មកសម្តែងការគួរសមក្នុងឱ កាសលោក
មកទទួលបេសកកម្មការទូតនៅវៀតណាម។ក្នុងជំនួបនេះ លោក Pham Binh Minh
បានស្នើឲ្យឯកអគ្គរដ្ឋទូត Saleh Adibi បន្តរួមសហការជាមួយក្រសួងស្ថា​ប័ននៃភាគី
ទាំងពីរជម្រុញអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវលទ្ធផលដែលទទួលបាន  ក្នុងដំ
ណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំង ជម្រុញ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំដៅធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី វៀត ណាម
-អ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Saleh Adibi បានសម្តែងការសប្បាយរីករាយ ដែល
បានមកបំពេញបេសកកម្មការទូតនៅវៀតណាម ព្រមទាំងឲ្យដឹងថា លោកនឹង ធ្វើអស់
ពីកម្លាំងកាយចិត្តដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រួម​ចំណែកចូល
ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេស នីមួយៗ
និងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ