ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅខេត្តHai Duong

ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅខេត្តHai Duong - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅ
សាកសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅខេត្តHai Duong


(VOVworld)-នារសៀលថ្ងៃទី១៤កុម្ភៈ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan  Phuc អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្មាភិបាល នៃវិទ្យាស្ថានដំណាំ
អាហារនៅស្រុក Gia Loc និងជូនពរបុណ្យតេតប្រពៃណី សម្រាប់កម្មភិបាលនិងប្រ
ជាជនឃុំជនបទថ្មី Hong Thai នៅស្រុក Ninh Giang។ ទស្សនាមណ្ឌលស្រាវជ្រាវពូជ
ដើមឈើរនៅវិទ្យាស្ថានដំណាំអាហារ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលស្គាល់នូវកម្រាស់ ស្នាដៃរបស់វិទ្យាស្ថាន ដែលស្រាវជ្រាវបានពួជដើម
ឈើជាច្រើននាំមកទិន្ន ផលខ្ពស់ គុណភាពល្អ និងនាំចេញទៅទីផ្សារផលិតផលប្រ
កបដោយប្រសិទ្ធិ ខ្ពស់ រួមចំណែកជម្រុញការនាំចេញកសិផលរបស់វៀតណាម។

       អញ្ជើញអុជធុបនិងដាំដើមឈើរអនុស្សាវរីយ៍នៅមណ្ឌលគោរពវិញ្ញាណ ក័្ខន្ធលោកប្រធានហូជីមិញនៅឃំ Hong Thai លោក Nguyen Xuan Phuc បានជួប
សំណេះសំណាលជាមួយប្រជាជននៅទីនេះ។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានទៅសាកសួរសុខទុក្ខនិង ជូនអំណោយសម្រាប់
គ្រូបង្រៀននិងសិស្សមតេយ្យនៃសលាមតេយ្យ Hong Thai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ