ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជូនពរទិវាបុណ្យជាតិឡាវ

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជូនពរទិវាបុណ្យជាតិឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជូនពរទិវាបុណ្យឡាវ (ក្រសួងការបរទេស)

        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៣៨នៃទិវាបុណ្យជាតិឡាវ(ទី២ធ្នូ) នា
ថ្ងៃទី២៨វិច្ឆិកាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
 Binh Minh បានមកជូនពរស្ថានទូតឡាវនៅទីក្រុងហាណូយ។ តាងនាមឲ្យ​រដ្ឋាភិបាលនិងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជូន​ពរ
រាល់សមិទ្ធិដ៏ធំធេងលើវិស័យជាច្រើនដែលរដ្ឋាភិបានិងប្រជាជនឡាវទទួលបាន
ក្នុងការអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី៩របស់បក្សប្រជាជន​បដិវត្តនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំលើកទី៧។ ឧបនាយកសប្បាយ​រីករាយដោយបានឃើញថា ទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវបន្តបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ​កាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ រួម​ចំណែកឲ្យការរក្សាសន្តិភាពស្ថិរភាពជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍រុង​រឿងក្នុងដំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ