ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

          (VOV)_នារសៀលកថ្ងៃទី២១ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនា​ជាមួយលោក 
Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម​ ក្នុង​ឱកាសទើបមកបំពេញ
បេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ ឧបនាយក​រដ្ឋមន្ត្រី ​ លោក Pham Binh
Minh បានបង្ហាញគោលបំណងថា៖ភាគី​ទាំងពីរ​ត្រូវ​ខំប្រឹងប្រែងជំរុញកិច្ចសហប្រតិប
ត្តិការ នាំទំនាក់ទំនងដៃគូលើគ្រប់វិស័យ កាន់តែស៊ីជំរៅ ស្ថិរភាព ឆ្លើយតប់នឹងគោល
បំណងរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី ក៏បាន
ស្នើឯកអគ្គរដ្ឋទូត លោក Craig Chittick  និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម 
បន្តពង្រីកតួនាទីរបស់ខ្លួន ​ដើម្បីតភ្ជាប់បណ្ដាតំបន់ សម្ព័ន្ធសមាគម សហគ្រាស និង
សហគមន៍របស់ភាគី​ទាំងពីរ ជំរុញការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគី។ ឧបនាយក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ លោក Pham Binh Minh ក៏បានបង្ហាញគោលបំ
ណងថា៖​ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ រួមសហកាជិតស្និទ្ធ នៅ
វេទិកា​តំបន់និងអន្តរជាតិនាបច្ចុប្បន្ន ដែលក្នុងនោះមានអាស៊ាន EAS, APEC ....
ដើម្បីគោលដៅរួមគឺជំរុញសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿងក្នុងតំបន់។

          រីឯ ឯកអគ្គរដ្ឋទូត លោក Craig Chittick បានអះអាងនូវគោលនយោបាយ​មុន
​ក៏ដូចជាក្រោយ របស់អូស្ត្រាលីគឺចាត់ទុកវៀតណាមជាដៃគូសំខាន់ ​ក្នុងតំបន់ និងខំ
ប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការនាំទំនាក់ទំនងវៀតណាម-អូស្ត្រាលី អភិវឌ្ឍន៍
លើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូត លោក Craig Chittick ក៏បានអះអាងថា៖អូស្ត្រាលីបន្ត
ជំរុញខ្លាំងការជួយឧបត្ថម្ភវៀតណាមរៀបចំឆ្នាំ APEC 2017 ;ប្រកបដោយជោគជ័យ
 និងចាត់ទុកនេះជាចំណុចសំខាន់​ ក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ