ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស Nguyen Van Cu

(VOVWORLD) - គណៈប្រតិភូបានអុជធូប និងដាក់ផ្កាគោរពវិញ្ញាណក្ខន្ធនៅមុខវិមានអគ្គលេខាបក្ស Nguyen Van Cu ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំឆ្នើមរបស់បក្ស និងបដិវត្តន៍វៀត ណាម។
ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស Nguyen Van Cu - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស Nguyen Van Cu (VGP)

នាថ្ងៃទី ៩ ខែកក្កដា នៅមណ្ឌលអនុស្សាវរីយ៍អគ្គលេខាបក្ស Nguyen Van Cu (សង្កាត់ Phu Khe ទីក្រុង Tu Son ខេត្ត Bac Ninh) ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញដឹកនាំគណៈប្រតិភូទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Van Cu ក្នុងឱកាសខួបកំណើតគម្រប់ ១១១ ឆ្នាំរបស់លោកអគ្គលេខាបក្ស (៩ កក្កដា ១៩១២ - ៩ កក្កដា ២០២៣)។ គណៈប្រតិភូបានអុជធូប និងដាក់ផ្កាគោរពវិញ្ញាណក្ខន្ធនៅមុខវិមានអគ្គលេខាបក្ស Nguyen Van Cu ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំឆ្នើមរបស់បក្ស និងបដិវត្តន៍វៀត ណាម។

អគ្គលេខាបក្ស លោកNguyen Van Cu គឺជាអ្នកដែលដឹកនាំការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលបង្កើតជារបត់ដ៏សំខាន់នៃបដិវត្តន៍វៀតណាមក្នុងកំឡុងឆ្នាំ ១៩៣៨ - ១៩៤១។ ស្នាដៃ "ការរិះគន់ខ្លួនឯង" របស់លោកអគ្គលេខាបានលើកឡើងនូវទស្សនៈត្រឹមត្រូវរបស់លទ្ធិម៉ាក្ស-លេនីនលើការកសាងសាមគ្គីភាព ឯកភាពក្នុងបក្ស ការរិះគន់ខ្លួនឯង និងការតស៊ូរិះគន់ខ្លួនឯង... នៅតែបង្កប់លក្ខណៈសម័យកាល  ហើយមានតម្លៃទ្រឹស្តី និងការអនុវត្តដ៏ធំធេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ