ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang អញ្ជើញចូលរួម និងថ្លែងមតិនៅសម័យប្រជុំរបស់ St. Petersburg លើកទី ២៧

(VOVWORLD) - ថ្ងៃទី ៦ មិថុនានេះ វេទិកាសេដ្ឋកិច្ចអន្តរជាតិ   St. Petersburg លើកទី ២៧ បានឈានចូលដល់ថ្ងៃធ្វើការទី ២។ 
 ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang អញ្ជើញចូលរួម និងថ្លែងមតិនៅសម័យប្រជុំរបស់ St. Petersburg លើកទី ២៧ - ảnh 1កិច្ចពិភាក្សានៅវេទិកា (រូបថត៖ VOV)

ក្នុងសម័យបើកវេទិកាដែលប្រព្រឹត្តទៅនៅម៉ោង ១ រសៀលថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានថ្លែងសុន្ទរកថា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន ថ្នាក់ដឹកនាំធុរកិច្ច និង សហគមន៍វិទ្យាសាស្ត្រ តំណាងសហគ្រាសធុនតូច និងមធ្យម រួមទាំងប្រតិភូ ១៨.៦០០នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ១៣៩ ជុំវិញពិភពលោក។

នៅថ្ងៃនេះផងដែរ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Chernyshenko; អភិបាលក្រុង St. Petersburg លោក Beglov; ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន AFK Systema Evtushenkov និងប្រធានសម្ព័ន្ធក្រុមហ៊ុន Novatek Mikhelson។

មុននេះនាថ្ងៃទី ៥ មិថុនា វេទិការសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៧ បានប្រារព្ធឡើងនៅទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។ នៅថ្ងៃបើក និងចំជាទិវាបរិស្ថានពិភពលោក  វេទិកាបានផ្តោតការពិភាក្សាជាច្រើនទៅលើប្រធានបទបរិស្ថាន និងវគ្គពិភាក្សាប្រធានបទ រួមជាមួយនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ