ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភាឡាវ

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានចូលជួបសម្តែងការគួរនិងធ្វើសវនាការជាមួយ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភាឡាវ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជួបសម្តែងការគួរសម នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith 

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung មានបំណង ចង់ឲ្យភាគីទាំងពីរនឹងរក្សាការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងអស់។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានឯកភាពបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាមក្នុងការស្វែងរកឱកាសវិនិយោគនិងអនុវត្តគម្រោងនានានៅឡាវ ព្រមទាំងបានអះអាង ថា ខ្លួននឹងសម្របសម្រួលការអនុវត្តគំរោងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកំពុងបានអនុវត្តរវាងប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបជាមួយលោកស្រី Pany Yathotou ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានជម្រាបអំពីវឌ្ឍនភាពរបស់ភាគីវៀតណាមចំពោះគម្រោងសាងសង់អាគាររដ្ឋសភាថ្មីរបស់ឡាវ ដោយអះអាងថា រដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងដ៏សំខាន់នេះ និងចង់សហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវដើម្បីធានាថាគម្រោងនេះនឹងបង្ហើយតាមកាលបរិច្ឆេទ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។  ចំណែកឯ ប្រធានរដ្ឋសភាឡាវបានអះអាងថា លោកស្រីនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀត ណាមនៅពេលដែលវៀតណាមកាន់ដំណែងប្រធានអាស៊ាននិង AIPA នៅឆ្នាំ ២០២០ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ