ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh
|
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh |
(VOV)_នាព្រឹកថ្ងៃទី៤ធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមជាមួយ
គណៈប្រតិភូសមាជិកសភា មណ្ឌលខេត្ត Ha Tinh បានជួបសន្ទនាជាមួយអ្នកបោះឆ្នោត
ស្ដីអំពីវិស័យកសិកម្ម រុក្ខកម្ម អភិវឌ្ឍន៍ជនបទ និងកសាងជនបទថ្មី។ នៅទីនេះ អ្នក
បោះឆ្នោតបានវាយតំលៃខ្ពស់ លទ្ធផលនៃសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៤
និងចាត់ទុកថា៖ សម័យប្រជុំលើកនេះ បានពិភាក្សា សម្រេចទៅលើបញ្ហាសំខាន់ជា
ច្រើន របស់ប្រទេសជាតិ។អ្នកបោះឆ្នោតក៏បានស្នើអោយរដ្ឋាភិបាល រដ្ឋសភា ត្រូវយ
កចិត្តទុកដាក់វិនិយោគសំណង់ទប់ទល់នឹងទឹកជំនន់ ជាពិសេសគឺនៅក្នុងបណ្ដាតំ
បន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់
ទៅលើបញ្ហាកសិកម្ម កម្មករ ជនបទ ជាបញ្ហាយុទ្ធសាស្ត្រ ជាមូលដ្ឋាននៃខឿនសេដ្ឋ
កិច្ច។ដូច្នេះ ការកសាងជនបទថ្មីជាដំណើការមួយបន្តបន្ទាប់ជានិច្ច សំដៅលើកកំ
ពស់ជីវភាពរស់នៅរបស់ប្រជាជនថែមទៀត៕