ឧបនាយករដ្ឋមន្ត្រីលោកNguyen Thien Nhan បានជួបសន្ទនាជាមួយនាយកNASA

ឧបនាយករដ្ឋមន្ត្រីលោកNguyen Thien Nhan បានជួបសន្ទនាជាមួយនាយកNASA - ảnh 1
ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan ទទួលជួបសន្ទនា
ជាមួយនាយក NASA (រូបថតៈTTXVN )


(VOV)_នារសៀលថ្ងៃទី១១ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក​Nguyen​ Thien
Nhan បានជួបសន្ទនាជាមួយលោក Charles Bolden នាយក​ស្ថាប័ន​អាកាសចរណ៍
និង អាវកាសអាមេរិក ដែលកំពុងមានដំណើរ​បំពេញ​ទស្សន​កិច្ចនៅវៀតណាម។
 នៅទីនេះ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បាន​សម្ដែង​គោលបំណងថា÷
 NASA ជួយឧបត្ថម្ភវៀតណាម​បណ្ដុះបណ្ដាលប្រភព​ធន​ធានមនុស្សក្នុងវិស័យផ្កាយ
រណប និងវិទ្យាសាស្ត្រផែនដី គាំទ្រវៀតណាម ចូលរួមបណ្ដាអង្គការអន្តរជាតិដែល
ទាក់ទិនដល់អាវកាស…។ល។ រីឯនាយក NASA លោក Charles Bolden បានចាត់​
ទុក​ថា÷ ក្នុងរយះពេលខាងមុខនេះ ​ភាគីទាំង​ពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ
ជាងទៀត ក្នុងវិស័យបច្ចេកវិទ្យាអាវកាស។

          នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បានជួបសន្ទនា ជាមួយ
សាស្ត្រាចារ Neal Koblitz នៃមហាវិទ្យាល័យ វ៉ាស៊ីងតោន (អាមេរិក)។​នៅ​ទី​នេះ ឧបនា
យករដ្ឋមន្ត្រី ​Nguyen Thien Nhan បានសម្ដែងគោល​បំ​ណង​ថា÷​សាស្ត្រា​ចារ Neal Koblitz នឹងជំរុញកិច្ចសហប្រតិបត្តិការ ​រវាង​បណ្ដា​មហាវិទ្យាល័យរបស់អាមេរិក
 ជាមួយបណ្ដាមហាវិទ្យាល័យរបស់វៀតណាមជាងទៀត ពិសេសគឺ វិស័យគណិតវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ