ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បន្តដំណើរទស្សកិច្ចការងារនៅស្វ៊ីស

បន្តដំណើរទស្សកិច្ចការងារនៅស្វ៊ីស នាថ្ងៃទី ៣១ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Thien Nhan បានមកដល់ទីក្រុង Basel និងទៅទស្សនាក្រុមហ៊ុនឱសថ Rocher
និង Novatis ។ល។ មុននោះ នាថ្ងៃទី  ៣០ សីហា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកចិ្ចស្វ៊ីស Johann Schneider-Ammann និងរដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃស្វ៊ីសទទួលបន្ទុកវិស័យសុខាភិបាលអប់រំ ស្រាវជ្រាវនិងវប្បធម៍ស្វ៊ីស
Alain Berset នៅទីក្រុង Bern។ ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកចិ្ច ស្វ៊ីស Johann
Schneider-Ammann ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា៖ ស្វ៊ីសគឺជា
ដៃគូរសេដ្ឋកិច្ចសំខាន់របស់វៀតណាមនៅអឺរ៉ុបនិងស្នើរដ្ឋាភិបាលស្វ៊ីសលើកទឹកចិត្ត
និងជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្វ៊ីសវិនិយោគទៅវៀតណាម ពិសេសលើវិស័យ
ជាតិគីមី ឱសថស្ថាន ហិរញ្ញវត្ថុនិងធនាគារ ជាដើម។ រីឯខ្លួនរដ្ឋមន្ត្រីសេដ្ឋកចិ្ចស្វ៊ីស
 Johann Schneider-Ammann បានជូនដំណឹងថា៖ លោកនឹងទៅបំពេញទស្សនកិច្ច
នៅវៀតណាមក្នុងឆ្នាំ ២០១៣។ ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វ៊ីស
Alain Berset ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានពិភាក្សារអំពីបណ្ដាវិធានការ
ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាំគីលើវិស័សុខាភិបាល ឱសថស្ថាន ទេសចេណ៍
ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ