ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
(VOVWORLD) -តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា។
ឧបនាយករដ្ឋមន្ត្ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន ( VGP/Hải Minh) |
នៅក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុនបានស្នើឲ្យសហគ្រាសវៀតណាមបន្តពង្រីកការបោះទុនវិនិយោគ ដោយអះអាងថារាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមនឹងនរចិត្តក្នុងការបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ទេសចរណ៍ ជំនួបប្រាស្រ័យវប្បធម៌ សំដៅរឹតបន្តឹងសាមគ្គីភាព ក៏ដូចជាអប់រំជំនានវ័យក្មេងអំពីប្រពៃណីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ អនុវត្តន៍យ៉ាងសកម្មនូវរាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរចំពោះការងារបោះបង្គោលព្រំដែនគោគជាដើម ដើម្បីរួមចណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីឲ្យបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានអះអាងអំពីសារៈសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងស្ថាបត្យកម្មតំបន់ក៏ដូចជារក្សាយ៉ាងរឹងមាំនូវរាល់គោលដៅ និងគោលគារណ៍មូលដ្ឋានរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុតំបន់ទន្លេមេគង្គ និងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម។ ភាគីទាំងពីរបានអះអាងថាគាំទ្រគ្នាទៅវិញទៅមក និងរួមសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងឆ្នាំ ២០២០ ខណៈដែលវៀតណាមធ្វើជាប្រធានអាស៊ាន ហើយកម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣។
ស្ដីពីបញ្ហាសមុទ្រខាងកើតនោះ ភាគីទាំងពីរបានអះអាងអំពីពីសារៈសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ជំរុញការចរចាស្ដីពី COC និងខិតខំប្រឹងប្រែងទទួលឲ្យបាន COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិឲ្យបានឆាប់ៗផងដែរ៕