ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារីនិងដាណឺម៉ាក


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារីនិងដាណឺម៉ាក - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា ក្នុងរយៈពេលស្នាកនៅក្រុង New York អាមេរិក
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានជួបសន្ទនាជាមួយសមភាគីប៉ុលហ្គារី លោក Daniel Mitov។ ក្នុងជំនួបសន្ទនា
លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ច ជាផ្លូវការនៅ
ប៉ុលហ្គារីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung
នាខែមិថុនាកន្លងមកគឺជារបត់សំខាន់មួយដែលរួមចំណែកនាំទំនាក់ ទំនងមិត្ត
ភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។

រីឯរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារី លោក Daniel Mitov បានសង្កត់ធ្ងន់ថា៖ ភាគី
ទាំងពីរត្រូវត្រៀមរៀបចំឲ្យបានល្អសម័យប្រជុំគណៈកម្មាធិការចម្រុះទ្វេភាគី
នាខែវិច្ជការខាងមុខព្រមទាំងគប្បីត្រៀមរៀបចំដ៏ល្អសំរាប់ដំណើរទស្សនកិច្ច
នៅវៀតណាមរបស់អនុប្រធានាធិបតីប៉ុលហ្គារីនាពេលខាងមុខ ក៏ដូចជា
សម័យប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប៉ុលហ្គារី-
វៀតណាមនាឆ្នាំ ២០១៥ នេះ ទៀត ផង។   

        នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានជួបធ្វើការជាមួយសមភាគីដាណឺម៉ាក់ លោក Kristian Jensen សំដៅ
 ពិភាគ្សារអំពីការបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យពាណិជ្ជកម្ម
វិនិយោគវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏បាន
 ឯកភាពជំរុញការអនុវត្តផែនការធ្វើសកម្មភាពវៀតណាម-ដាណឺម៉ាក់ឆ្នាំ
២០១៤- ២០១៥ ហើយកសាងផែនការធ្វើសកម្មភាពថ្មីដំណាក់កាល់​ ២០១៦
-២០១៧ ផងដែរ។

        ក្នុងជំនួបសន្ទនាជាមួយសមភាគីកាម៉េរូន លោក Pierre Moukoko Mbonjo 
 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានសូមឲ្យបង្កើនកិច្ច
សហប្រតិបត្តិការជាមួយកាម៉េរូនសំដែងបង្កលក្ខណៈងាយស្រួលសំរាប់
ក្រុមហ៊ុន នៃប្រទេសទាំងពីរ ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
លើកទឹកចិត្ត និងគាំពារការវិនិយោគ កិច្ចព្រមព្រៀង​មិនវាយពន្ធ ២ ដង
ហើយសម្រេចខ្លឹមសារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែង
ទិដ្ឋកាសំរាប់អ្នកមានលិខិតឆ្លង ដែនការទូតឬបេសកម្ម នាពេលខាងមុខ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ