ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha៖ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងថាមពលកកើតឡើងវិញ ថាមពលស្អាត
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោក Steven Winn នាយកយុទ្ធសាស្ត្រពិភពលោក និងជានាយកប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនថាមពល JERA (ជប៉ុន)។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបលោក Steven Winn នាយកយុទ្ធសាស្ត្រពិភពលោក និងជានាយកប្រតិបត្តិជាន់ខ្ពស់ JERA ។ រូបថត៖ Phương Thoa/VOV |
លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន ក្នុងនោះមាន JERA បានម្ចាស់ការស្រាវជ្រាវនិងស្នើឲ្យវិនិយោគគម្រោងថាមពលកកើតឡើងវិញ និងប្រើប្រាស់ប្រេងឥន្ធនៈស្អាត សំដៅរួមចំណែកអនុវត្តន៍ដំណើរការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP) ហើយបានសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមសូន្យ (Net Zero) របស់វៀតណាម ក៏ដូចជាអនុវត្តគំនិតផ្ដួចផ្ដើមសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី(AZEC) របស់ជប៉ុន។
ដោយបានអះអាងថាវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែមានការសន្យាយ៉ាងខ្លាំងក្លាអំពី Net Zero និង JETP ឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យសហគ្រាសថាមពលជប៉ុននិងវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគម្រោងថាមពលស្អាត ថាមពលកកើតឡើងវិញ "ផ្ទេរបច្ចេកវិទ្យាដើម្បីរួមគ្នាអភិវឌ្ឍន៍ និងចែករំលែកប្រាក់ចំណេញ"។
រីឯខ្លួនវិញ លោក Steven Winn បានឲ្យដឹងថា JERA កំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាមក្នុងវិស័យអគ្គិសនីពីឧស្ម័ននិងវាយោអគ្គិសនីនៅនាយសមុទ្រជាមួយនឹងបច្ចេកវិទ្យាជឿនលឿនបំផុត។ JERA ក៏មានបំណងចូលរួមក្នុងដំណើរការផ្លាស់ប្តូររោងចក្រថាមពលធ្យូងថ្មទៅជាអគ្គិសនីឧស្ម័នដែលរួមបញ្ចូលប្រេងឥន្ធនៈថ្មីនៅវៀតណាមផងដែរ៕