ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ទទួលជួប​គណៈប្រតិភូក្រុមប្រឹក្សា​ជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន

(VOVWORLD) -លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម - ជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយ ផ្អែកលើការជឿទុកចិត្តខាងនយោបាយកាន់តែប្រសើរឡើង។ 
 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ទទួលជួប​គណៈប្រតិភូក្រុមប្រឹក្សា​ជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន

នាថ្ងៃទី ៣ ខែធ្នូនៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួបជាមួយសមាជិកក្រុមប្រឹក្សាជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន( FEC) ដឹកនាំដោយលោក Onoi Yoshiki អនុប្រធានក្រុមប្រឹក្សា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម - ជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយ ផ្អែកលើការជឿទុកចិត្តខាងនយោបាយកាន់តែប្រសើរឡើង។ នារយៈពេលខាងមុខ វៀតណាមមានបំណងថា វិនិយោគិនជប៉ុនបន្តពង្រីកការវិនិយោគ និងសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ដើម្បីផ្ដោតសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ គ្រឿងម៉ាស៊ីនកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ជលផល អេឡិចត្រូនិកការតម្លើងនាវា ផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តជាដើម។

ជាការឆ្លើយតប លោក Onoi Yoshiki អនុប្រធានក្រុមប្រឹក្សា ជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន( FEC) បានឲ្យដឹងថា នាពេលខាងមុខ FEC នឹងជំរុញការបញ្ជូនគណប្រតិភូសហគ្រាសជប៉ុនមកស្វែងរកឱកាសវិនិយោគនៅវៀតណាម ព្រមទាំងជួយឧបត្ថម្ភវិនិយោគិនវៀតណាមទៅបណ្ដាក់ទុនជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ