ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ជួបធ្វើការជាមួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី ២៥ កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានជួបធ្វើការ ជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop និងទៅទស្សនា នៅមជ្ឈមណ្ឌលផ្លាស់ប្តូរការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីអូស្រ្តាលី (Innovation Exchange) ចំណុះក្រសួងការបរទេសនិងពាណិជ្ជកម្មប្រទេសសាមី។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ជួបធ្វើការជាមួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ជួបធ្វើការជាមួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី  Julie Bishop

`(VOVworld) – បន្តដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី ២៥ កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានជួបធ្វើការ ជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop និងទៅទស្សនា នៅមជ្ឈមណ្ឌលផ្លាស់ប្តូរការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីអូស្រ្តាលី (Innovation Exchange) ចំណុះក្រសួងការបរទេសនិងពាណិជ្ជកម្មប្រទេសសាមី។ ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី  Julie Bishop ភាគីទាំងពីរបានឯកភាពអំពីវិធានការពង្រឹងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយអំពីនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្មកសិកម្មអប់រំ-បណ្តុះបណ្ដាលទេសចរណ៍និងការជួបប្រាស្រ័យ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរសហការត្រៀមរៀបចំរៀបចំល្អសំរាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ពីរនាចុងឆ្នាំ ២០១៧ នាដើមឆ្នាំ ២០១៨ ដើម្បីដំណើរទស្សនកិច្ចទាំងនេះទទួល លទ្ធផលវិជ្ជមានក្នុងការលៈទេសៈវៀតណាមនិងអូស្ត្រាលីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៨ ខាងមុខ។

        ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ក៏បានទៅទស្សនាមជ្ឈមណ្ដលផ្លាស់ ប្តូរការច្នៃប្រឌិតថ្មីអូស្រ្តាលីផងដែរ។ ថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា៖ នេះគឺជាការផ្តើមគំនិតដែលមានចរិតលក្ខណៈមនុស្សធម៌ ហើយនាំមកនូវការជួយឧបត្ថម្ភដ៏ថ្លៃថ្លាសំរាប់ប្រទេសនានាក្នុងនោះមានវៀតណាមសំដៅជំរុញការច្នៃប្រឌិតការអនុវត្តបច្ចេកវិទ្យាថ្មីលើកកំពស់គុណភាពក្នុងជីវភាពរស់នៅរបស់ប្រជាជនឲ្យសមស្របនឹងនិន្នាការរបស់បដិវត្តន៍ឧស្សាហកម្ម លើកទី ៤៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ