ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយភារធារី បណ្តោះអាសន្នឈីលីប្រចាំនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី៧ ខែមិថុនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយ ភារធារីបណ្តោះអាសន្នប្រទេស ឈីលីប្រចាំនៅវៀតណាម លោក Gonzalo GualQuil Smoje ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយភារធារី បណ្តោះអាសន្នឈីលីប្រចាំនៅវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយភារធារី បណ្តោះអាសន្នឈីលីប្រចាំនៅវៀតណាម

ក្នុងជំនួបនេះ លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងដើមខែកក្កដា ខាងមុខនេះ គណៈប្រតិភូរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសឈីលីដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការទូត រវាងប្រទេសទាំងពីរនាពេលខាងមុខ ហើយ អនុវត្តឲ្យបានមួយជំហានៗនូវកិច្ចព្រមព្រៀងនានាដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងទៅ។ ចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចនេះគឺជាសម័យប្រជុំនៃក្រុមប្រឹក្សាពាណិជ្ជកម្មវៀតណាម-ឈីលីនិងវេទិកាធុរកិច្ចវៀតណាម-ឈីលី សំដៅ ឧទ្ទេសនាមអំពីសក្តានុភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកចិ្ចរវាងភាគីទាំងពីរ។ លោក Gonzalo GualQuil Smoje បានអះអាងថា ប្រទេសទាំងពីរនៅតែមានឱកាសជាច្រើនដើម្បីសហការនិងអភិវឌ្ឍន៍ ជាមួយគ្នាខណៈដែលខឿនសេដ្ឋកិច្ចមានរចនាសម្ព័ន្ធនៃការនាំចេញមានការរីកចម្រើនយ៉ាងខ្លាំងក្លា និងអាចជួយគ្នាទៅវិញទៅមកដោយគ្មានការប្រកួត ប្រជែងនឹងគ្នានោះទេ។ ប្រទេសឈីលីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ        វៀតណាមដោយបានចាត់ទុកថាវៀតណាមជាប្រទេសដើរតួនាទីដ៏សំខាន់នៅតំបន់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ