ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកស្ថាប័នអាកាសចរណ៍និងចក្រវាលអាមេរិក
(VOV)_នារសៀលថ្ងៃទី ១១ ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយកស្ថាប័នអាកាសចរណ៍និង ចក្រវាលអាមេរិក ដែលកំពុងមានដំណើរបំពេញទស្សនកិច្ច នៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសម្ដែងគោលបំណងថា÷ NASA ជួយឧបត្ថម្ភវៀតណាមបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ក្នុងវិស័យផ្កាយរណប និងវិទ្យាសាស្ត្រផែនដី គាំទ្រវៀតណាម ចូលរួមបណ្ដាអង្គការអន្តរជាតិដែលទាក់ទិនដល់ចក្រវាល …។ល។ រីឯ នាយក NASA លោក Charles Bolden បានចាត់ទុកថា÷ ក្នុងរយះពេលខាងមុខនេះ ភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាងទៀត ក្នុងវិស័យបច្ចេកវិទ្យាចក្រវាល។
|
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយកស្ថាប័នអាកាសចរណ៍និង ចក្រវាលអាមេរិក(internet) |
នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនា ជាមួយសាស្ត្រាចារ Neal Koblitz នៃមហាវិទ្យាល័យ វ៉ាស៊ីងតោន (អាមេរិក)។នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសម្ដែងគោលបំណងថា÷សាស្ត្រាចារ Neal Koblitz នឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្ដាមហាវិទ្យាល័យរបស់អាមេរិក ជាមួយបណ្ដាមហាវិទ្យាល័យរបស់វៀតណាមជាងទៀត ពិសេសគឺ វិស័យគណិតវិទ្យា៕