ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Busan

ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Busan  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយ អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Busan របស់កូរ៉េខាងត្បូង (Image: Vietnam+)


(VOVworld) – នាយប់ថ្ងៃទី ២៥ កុម្ភៈ ក្នុងការទទួលជួបសន្ទនាជាមួយ អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Busan របស់កូរ៉េខាងត្បូង
លោក Park Soo-kwan ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់លោក Park Soo-kwan មានអត្ថន័យសំខាន់ក្នុងទំនាក់ទំ នងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង ២ ជាពិសេស លើវិស័យសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មវប្បធម៌អប់រំនិងបណ្តុះបណ្ដាល។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc មានគោលបំណងថា៖ នាពេលខាងមុខ លោក Park Soo-kwan បន្តរួម
ចំណែកសកម្មនិងប្រសិទ្ធិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ទ្វេភាគី
វៀតណាម-កូរ៉េខាងត្បូង។ រីឯខ្លួនវិញ លោក Park Soo-kwan មានគោល បំណងវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មកូរ៉េ ខាងត្បូងវិនិយោគប្រកបដោយប្រសិទ្ធិភាពនៅវៀតណាមថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ