ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក


ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក (VOV)

        Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី២៦កុម្ភៈ ឧបនាយករដ្ឋ​មន្ត្រី
​និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និង​ឯកអគ្គរដ្ឋទូត​
អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានរំលឹកទៅលើ​វឌ្ឍន៍ភាពលើច្រើន
​វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរគិតតាំងពីពេល​បង្កើតទំនាក់ទំនង​ដៃគូ​
លើ​គ្រប់វិស័យ។ ​ភាគីទាំងពីរបានឯកភាពសហការជិត​ស្និទ្ធដើម្បីរៀបចំសកម្មភាព
រំលឹក​ខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ
អំពីកិច្ច​សហការសំដៅបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកតាមកាល
កំណត់។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh
Minh បាន​ស្វាគមន៍សកម្មភាពរបស់ឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius ទន្ទឹមនឹង
នោះស្នើរ​ឯកអគ្គរដ្ឋទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នរបស់វៀតណាម
ដើម្បីអនុវត្តដ៏ខ្លាំងក្លាថែមទៀតបណ្ដាវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌដៃគូលើ
គ្រប់វិស័យ​រវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗនិងរួមចំណែក
ក្នុង​សន្តិភាពស្ថិរភាពនៅដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ