ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបគណៈប្រតិភូអ្នកកាសែតអាស៊ាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបគណៈប្រតិភូអ្នកកាសែតអាស៊ាន - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបគណៈប្រតិភូអ្នកកាសែតអាស៊ាន (VOV)

        Vovworld-នារសៀលថ្ងៃទី១១កញ្ញា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំ
អ្នកកាសែតអាស៊ានដឹកនាំដោយប្រធានសហព័ន្ធកាសែតអាស៊ាន (CAJ) លោក
Benny Antirpoda ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅពីធីទទួលជួប
សន្ទនានេះ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា​រដ្ឋាភិបាលវៀតណាមជានិច្ចកាល
គោរពនិងបង្កលក្ខណៈងាយស្រួលសំរាប់សមាគមអ្នកកាសែតវៀតណាមពង្រីក
តួនាទីជាស្បាន់តភ្ជាប់បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធកាសែតអាស៊ាន
និយាយដោយឡែកនិងពិភពលោកនិយាយរួម ទន្ទឹមនឹងនោះជំរុញកិច្ច
សហប្រតិបត្តិការបង្កើតឱកាសជួបប្រាស្រ័យឯកទេសរៀនសូត្រគ្នាទៅវិញទៅមក
រួមចំណែកបង្កើនការយល់ដឹងចំណងមិត្តភាពរវាងបណ្ដាប្រទេសក្នុងដំបន់និងលើ
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ