ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបប្រធានត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal
(VOVWORLD) /  
 |
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាលោក Gyalwang Drupa ប្រធានត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal (hanoimoi.com.vn) |
Vovworld-នាព្រឹកថ្ងៃទី៨មេសានៅទីស្ដីការរដ្ឋាភិបាលវៀតណាម សមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan
Phuc បានទទួលជួបសន្ទនាលោក Gyalwang Drupa ប្រធានត្រកូលជំនាន់ទី១២ពុទ្ធ
សាសនា Nepal ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅវៀតណាមសមាគមពុទ្ធសាសនាជាអង្គការពុទ្ធសាសនាតែមួយគត់ដំណាងឲ្យឧបាសកឧបាសិការក្នុងនិងក្រៅប្រទេស។ ឧបនាយករដ្ឋមន្ត្រីក៏បានរាយការណ៍ជាមួយ
ប្រធានត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal ថា រដ្ឋាភិបាលវៀតណាមបានយល់ព្រមឲ្យសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំមហាពិធីវិសាខបូជា
អង្គការសហប្រជាជាតិនៅខេត្ត Ninh Binh ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ឧសភាខាង
មុខ។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថាប្រការនេះបានបង្ហាញគោលនយោបាយរបស់រដ្ឋវៀតណាមជានិច្ចកាលគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា
របស់ប្រជាជន សំដៅពង្រីកនូវតំលៃល្អប្រសើរអំពីវប្បធម៍សីលធម៍របស់សាសនា
ចំពោះសង្គម៕
-VOVWORLD