ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារនៅហូឡង់

(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញាចិត្ត នាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់ ឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព សមស្របនឹងសក្ដានុពល និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារនៅហូឡង់ - ảnh 1ទិដ្ឋភាពនៃជំនួប

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅហូឡង់ និងអញ្ជើញធ្វើជាសហប្រធាន សម័យប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ហូឡង់ ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក កាលពីម្សិលមិញថ្ងៃទី ២៧ មិថុនា នៅទីក្រុងឡាអេ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីលោកស្រី Carola Schouten ។

ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញាចិត្ត នាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់ ឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព សមស្របនឹងសក្ដានុពល និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យហូឡង់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ វៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម។ លោកបានស្នើឱ្យហូឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមមិនត្រឹមតែលើវិស័យនយោបាយ សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យវប្បធម៌ សង្គម ធានារ៉ាប់រងសង្គម ការពារ ថែទាំ និងអប់រំកុមារ; សមភាពយេនឌ័រ ការអភិវឌ្ឍ ធនធានមនុស្ស។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីហូឡង់មានគោលបំណងថា វៀតណាមនឹងគាំទ្រទីក្រុង Amsterdam បង្កើនទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ