ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue៖ លើកកំពស់សមត្ថភាព ប្រកួតប្រជែងនិងអភិវឌ្ឍសេវាកម្ម logistics

(VOVWORLD) - ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមទើបនឹងបានចេញរបាយការណ៍ដើមដំបូងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍ វិស័យ logistics នៅវៀតណាម។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue៖ លើកកំពស់សមត្ថភាព ប្រកួតប្រជែងនិងអភិវឌ្ឍសេវាកម្ម logistics - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ VGP)

  របាយការណ៍នេះបានអោយដឹងថា នាបច្ចុប្បន្ន វៀតណាមមានសហគ្រាស logistics ចំនួន៤ពាន់អង្គភាពទូទាំងប្រទេស ដែល ក្នុងនោះ៧០%ប្រមូលផ្ដុំនៅទីក្រុងហូជីមិញ និងខេត្តក្រុងជុំវិញនានា។ សហ គ្រាស logistics របស់វៀតណាមភាគច្រើនគឺសហគ្រាសខ្នាតតូច ដែលមានទុន ចុះបញ្ជីតិចជាង១០ពាន់លានដុង។ លោក Tran Thanh Hai អនុប្រធាននាយក ដ្ឋាននាំចេញនាំចូល ចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម បានអោយដឹងថា៖

“គុណវិបត្តិរបស់សហគ្រាស logistics វៀតណាមនាបច្ចុប្បន្នគឺទាំងខាង វិជ្ជាជីវៈផងនិងបំណិនផង។ ចំពោះបទពិសោធន៍ធ្វើសកម្មភាពអន្តរជាតិនោះ គឺ សហគ្រាសវៀតណាមភាគច្រើនត្រឹមតែធ្វើសកម្មភាពក្នុងស្រុកដោយទទួលមៅការរបស់សហគ្រាសអន្តរជាតិតែប៉ុណ្ណោះ។ ប្រការនេះមិនទាន់ចាប់តាមនិន្នាការ របស់ពិភពលោកនៅឡើយ”។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មា ធិការជាតិទទួលបន្ទុកយន្តការបញ្ជរអាស៊ានតែមួយ បញ្ជរជាតិតែមួយ និងជួយ សម្រួលដល់ពាណិជ្ជកម្មនិង logistics (ហៅកាត់ថា គណៈកម្មាធិការ ១៨៩) បាន ចាត់ទុកថា ការចំណាយលើសេវាកម្ម logistics របស់សហគ្រាសនាបច្ចុប្បន្នស្រូក យក២០% GDP ប៉ុន្តែវិស័យ logistics ត្រឹមតែរួមវិភាគទានប្រមាណពី៤ទៅ៥% ទៅក្នុង GDP ជាតិតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នាពេលខាងមុខ ត្រូវតែបង្កើន ការរួមវិភាគទានរបស់វិស័យនេះ ក៏ដូចជាកាត់បន្ថយការចំណាយលើសេវា logistics របស់សហគ្រាសផងដែរ។ លោក Vuong Dinh Hue អញ្ជើញមាន ប្រសាសន៍ថា៖

“ក្រសួងឧស្សាហពាណិជ្ជកម្មចាំបាច់ត្រូវសហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ដើម្បីស្រាវជ្រាវ វាយតម្លៃជាទូទៅចំពោះការកសាងកម្មវិធីគោល ដៅអភិវឌ្ឍសេវាកម្ម logistics លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងអភិវឌ្ឍ សេវាកម្មនេះដល់ឆ្នាំ២០២៥។ គោលដៅគឺវិស័យ logistics នឹងរួមវិភាគទាន ប្រមាណពី៨% ទៅ១០%ទៅក្នុង GDP សម្រេចបានកំណើនជាប្រចាំឆ្នាំពី១៤%ទៅ ២០% ឈរលំដាប់ថ្នាក់ទី៥០ឡើងទៅក្នុងតារាងរៀបចំណាត់ថ្នាក់ប្រកួតប្រជែង របស់ពិភពលោក ព្រមទាំងកាត់បន្ថយការចំណាយសម្រាប់សហគ្រាសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ