ឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំបេញទស្សនកិច្ចនៅសិង្ហបុរី

ឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំបេញទស្សនកិច្ចនៅសិង្ហបុរី - ảnh 1
​ លោក Vu Van Ninh និងលោកស្រី Grace Fu (TTXVN)

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់កម្មវិធី៖មិត្តរបស់ S.R. Nathan ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមាន​ដំណើរ​ ​ទស្សនកិច្ចនៅសិង្ហបុរីពីថ្ងៃទី៥ដល់ថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០១៣។ ក្នុង ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាព្រឹកថ្ងៃទី ៦ វិច្ឆិកា ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមានជំនួបសន្ទនា ជាមួយ​លោកស្រី Grace Fu រដ្ឋមន្ត្រីខុទ្ធកាល័យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីពីរ​ក្រសួង​ធនធាននិងប្រភពទឹក និងជារដ្ឋមន្ត្រីទី២ ក្រសួងការបរទេសសិង្ហបុរី។ ស្ដីពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានបង្ហាញនូវការពេញចិត្តចំពោះការ​អភិវដ្ឍន៍យ់ាងខ្លាំងក្លាលើគ្រប់វិស័យ ពី៖នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ…។ល។ រវាងវៀតណាមនិងសិង្ហបុរីនាពេលកន្លងទៅ ​ពិសេសគឺការដែលប្រទេសទាំងពពីរបានលើកកំពស់ទំនាក់ទំនងរវាង​ប្រទេសទាំងពីរឡើងកំរិតដៃគូយុទ្ធសាស្ត្រ ក៏ដូចជាអនុវត្តសកម្មភាពជា​ច្រើន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាបង្កើតទំនាក៉ទំនងការទូតរវាងប្រទេសទាំងពីរ។ (១៩៧៣-២០១៣)។

          ក៏ក្នុងថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រីVu Van Ninh ក៏មានជំនួប​សន្ទនាជាមួយដំណាងនៃស្ថាប័នហិរញ្ញវត្ថុសិង្ហបុរី និងមូលនិធិវិនិយោគ Temasek Holdings ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ