ឧបនាយករដ្ឋមន្ត្រី៖សេចក្ដីសម្រេចចិត្តបង្កើនការវិនិយោគរបស់ Kirin នៅវៀតណាមជាជំរើសត្រឹមត្រូវ

(VOVWORLD) -នារសៀលថ្ងៃទី១៧សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Keisuke Nishimura អនុប្រធានប្រតិបត្តិ សមាជិកជាន់ខ្ពស់ក្រុមប្រឹក្សាអភិបាលនៃសម្ព័ន្ធក្រុមហ៊ុន Kirin (ទូទាំងពិភពលោក) 
ឧបនាយករដ្ឋមន្ត្រី៖សេចក្ដីសម្រេចចិត្តបង្កើនការវិនិយោគរបស់ Kirin នៅវៀតណាមជាជំរើសត្រឹមត្រូវ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue៖សេចក្ដីសម្រេចចិត្តបង្កើនការវិនិយោគរបស់ Kirin នៅវៀតណាមជាជំរើសត្រឹមត្រូវ 

នារសៀលថ្ងៃទី១៧សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Keisuke Nishimura អនុប្រធានប្រតិបត្តិ សមាជិកជាន់ខ្ពស់ក្រុមប្រឹក្សាអភិបាលនៃសម្ព័ន្ធក្រុមហ៊ុន Kirin (ទូទាំងពិភពលោក) ។ នៅក្នុងជំនួបនោះ លោក Keisuke Nishimura បានថ្លែងថា៖ សម្ព័ន្ធក្រុមហ៊ុនបានកំណត់តំបន់អាស៊ានជាតំបន់សេដ្ឋកិច្ចសំខាន់ ដែលមានតម្លៃវិនិយោគនាពេលអនាគត។ ប្រទេសវៀតណាមគឺជាទីផ្សារធំ ល្បឿនអភិវឌ្ឍន៍ខ្លាំងក្លា ខណៈពេលដែលរដ្ឋាភិបាលវៀតណាមកំពុងដំណើការឯកជនភាវូបនីយកម្ម និងដកទុនរបស់រដ្ឋចេញពីក្រុមហ៊ុននានា។ Kirin ក៏មានគោលបំណង វិនិយោគជាយុទ្ធសាស្រ្តក្នុងរយៈពេលវែងនៅSabeco ។ លោក Keisuke Nishimura ក៏បានអះអាងថាទស្សនវិស័យនៃការវិនិយោគនៅឯបរទេសរបស់ក្រុមហ៊ុនគឺគោរពវប្បធម៌ក្នុងតំបន់ រក្សាយន្តការបញ្ជាណែនាំ យីហោក្នុងតំបន់ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖ ការសម្រេចចិត្តបន្តបង្កើនការវិនិយោគ របស់ Kirin នៅវៀតណាមគឺជាជម្រើសត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ