ឧបនាយករដ្ឋមន្ត្រីឡាវ Thongloun Sisulith មកបំពេញទស្សនកិច្ចនៅ​ទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្ត្រីឡាវ Thongloun Sisulith មកបំពេញទស្សនកិច្ចនៅ​ទីក្រុងហូជីមិញ  - ảnh 1
សមាជិកការិយាល័យ លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh Hai បានទទួលជួបជាមួយ ឧបនាយករដ្ឋមន្ត្រី និងជា ​រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ Thongloun Sisulith (http://www.vietnamplus.vn/)

នាថ្ងៃទី ១៦ កក្កដា សមាជិកការិយាល័យ នយោបាយ និងជាលេខាគណះកម្មាធិការបក្ស
ទីក្រុងហូជីមិញ Le Thanh Hai បានទទួលជួបជាមួយ ឧបនាយករដ្ឋមន្ត្រី និងជា ​រដ្ឋមន្ត្រី​ក្រសួងការបរទេសឡាវ Thongloun Sisulith និងលោក Soukan Mahalath លេខាមជ្ឈឹម​បក្ស​ប្រជាជនបដិវត្តន៍ឡាវ និងជាលេខាគណះកម្មាធិការបក្សទីក្រុង អភិបាល​ទីក្រុងវៀងច័ន្ទ  ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅ​ទីក្រុងហូជីមិញ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ ​លើកទី ៥០ ទិវាបង្កើត​ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Le Thanh Hai
សង្កត់ធ្ងន់​ថា៖​ ការចូលរួមរបស់គណះប្រតិភូចាន់ខ្ពស់ របស់បក្ស រដ្ឋឡាវ ដឹកនាំដោយ  ឧបនាយករដ្ឋមន្ត្រី  Thongloun Sisulith រួមជាមួយ ​គណះប្រតិភូ​ជាន់ខ្ពស់​របស់​រដ្ឋធានី​វៀង​ច័ន្ទ និងខេត្ត Champasak ជាភ័ស្តុតាង អោយចំណង មិត្ត ភាព ប្រពៃណី ស្អិតរមួតទំនាក់​ទំនងពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ និងប្រជាជន​នៃ​ប្រទេសទាំងពីរ។ នាថ្ងៃនេះដែរ សមាជិក ​គណះកម្មាធិការមជ្ឈឹមបក្ស និងជា​ ប្រធាន​គណះកម្មាធិការប្រជាជនទីក្រុង ហូជីមិញ  Le Hoang Quan បានទទួលជួបសន្ទនា​ជា​មួយគណះប្រតិភូជាន់ខ្ពស់ខេត្ត  Champasak ដឹកនាំដោយ លេខាគណហកម្មាធិការ​បក្សខេត្ត និងជា អភិបាលខេត្ត លោកSone xay Siphandon ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ