ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Truong Hoa Binh បានចូលរួមមហាសន្និបាតសមាគមសហគ្រិនវ័យក្មេងវៀតណាមលើកទី 6

(VOVWORLD) - នាថ្ងៃទី២៨ខែសីហា  នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ លោក Truong  Hoa Binh និងលេខាទី១នៃមជ្ឈឹមសមាគម យុវជនកុម្មុយនីស្តហូជីមិញ ប្រធានមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម លោក Le Quoc Phong បានអញ្ជើញចូលរួមនិងធ្វើជាអធិបតីនៃសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមសហគ្រិនវ័យក្មេងវៀតណាមលើកទី៦ អាណត្តិ២០១៨-២០២១។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Truong Hoa Binh បានចូលរួមមហាសន្និបាតសមាគមសហគ្រិនវ័យក្មេងវៀតណាមលើកទី 6 - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិនៅក្នុងមហាសន្និបាតនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានកត់សម្គាល់និងលើកសរសើរចំពោះជោគជ័យនិងការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិនាពេលកន្លងទៅ លើកតម្កើងសមាគមយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធសមាគមយុវជនវៀតណាមដែលបានកំណត់ទិស ដៅ ជាក់ស្តែង ច្បាស់លាស់និងជួយឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងក្នុងកម្មវិធីសកម្ម ភាព។  ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើថា៖ “សមាគមត្រូវមានការផ្លាស់ប្តូរទ្រង់ទ្រាយ រួមដំណើរជាមួយសហគ្រិនឆ្លងផុតរាល់ការលំបាកនិងបញ្ហាប្រឈមសំដៅដើរឈានមុខលើសមរភូមិសេដ្ឋកិច្ចអភិវឌ្ឍន៍សហគ្រាស។ សហគ្រិនវ័យក្មេងត្រូវប្រកាន់យ៉ាងខ្ចាប់ខ្ជួននូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ បង្កើនសមត្ថភាពគ្រប់គ្រង  ដើរជួរមុខក្នុងការច្នៃប្រឌិតនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មី។ លើសពីនេះទៀត សហគ្រាស សហគ្រិនវ័យក្មេងត្រូវចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសន្ដិសុខសង្គម ដើម្បីបំពេញនូវការតបស្នងសងគុណផងដែរ”។

នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យសមាគមបន្តធ្វើបានល្អនូវការប្រមូលផ្តុំ ការភ្ជាប់ ពង្រីកទ្រង់ទ្រាយ និងពង្រីកនូវតួនាទីដែលជាទីបង្អែកការ ពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្មនិងសហគ្រិនវ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ