ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh៖ "សារការីត្រូវជាអ្នកឆ្មាំទ្វារគួរឲ្យទុកចិត្ត"

(VOVWORLD) -នារសៀលថ្ងៃទី ២៤ ខែមករានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមមហាសន្និបាតិតំណាងសារការីទូទាំងប្រទេសលើកទី ១ និងពិធីបង្កើតសម្ព័ន្ធសមាគមសារការីវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ដោយទិសស្លោក សាមគ្គីភាព អភិវឌ្ឍន៍ និងសមាហរណកម្ម។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh៖  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh

អញ្ជើញថ្លែងនៅទីនេះ លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖មហាសន្និបាតតំណាងសារការីទូទាំងប្រទេសគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានកត់សម្គាល់ការអភិវឌ្ឍថ្មីអំពីការចាត់តាំង និងសកម្មភាពរបស់សារការីវៀតណាមក្នុងដំណើការបង្កើត និងអភិវឌ្ឍន៍។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យសារការីចាំចាច់ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ស្មោះត្រង់ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ហាត់ពត់លត់ដំខ្លួនលើវិស័យនយោបាយ បទពិសោធន៍ សីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់របស់សារការីផងដែរ។

 លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំនៃសម្ព័នសមាគមសារការីវៀតណាមពង្រីកសាមគ្គីភាព ឯកភាពគ្នា និងរួមដៃគ្នាកសាងសម្ព័នសមាគមឲ្យក្លាយទៅជាអង្គការសង្គម វិជ្ជាជីវៈគួរឲ្យជឿទុកចិត្ត និងកាន់តែខ្លាំងមាំមួន រួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ