ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai បញ្ជាណែនាំអំពីការងាររំដោះទុន ODA

(VOVworld) - នៅកិច្ចប្រជុំរបស់គណ ៈកម្មាធិការជាតិទទួលបន្ទុកទុន ODA និង
ទុនកម្ចីអាទិភាព នាថ្ងៃទី១២ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang
 Trung Hai បានស្នើរឲ្យក្រសួង ផ្នែក និងតំបន់នានាដែលមានអត្រារំដោះទុន ODA
ទាប ត្រូវប្ដេជ្ញាចិត្តថែមទៀតសំដៅលើកកំពស់អត្រារំដោះនិងប្រសិទ្ធិភាពនៃការ
ប្រើប្រាស់ប្រភពទុននេះ។តំលៃទុន ODA និងទុនកម្ចីអាទិភាពដែលត្រូវបានរំដោះ
ក្នុងឆមាសទីមួយឆ្នាំ២០១៥ទទួលបានជាង១៩០០លានដុល្លាអាមេរិក ទាបជាង
៣៨%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ