ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh៖ វៀតណាមធានាការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែធានាការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា ក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន 
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh៖ វៀតណាមធានាការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

នារសៀលថ្ងៃទី ៥ ខែតុលា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំគណៈប្រតិភូធុរកិច្ចនៃសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh រំពឹងទុកថា៖ សមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀត ណាម -  អាស៊ាន ក៏ដូចជាសហគ្រាសជាសមាជិក គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះទីផ្សារអាស៊ាន ដែលកំពុងមានការផ្លាស់ប្តូរជាវិជ្ជមាននាពេលថ្មីៗនេះ។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមក៏ស្នើឱ្យអង្គភាពអាជីវកម្មចាប់យកឱកាសក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែធានាការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា ក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ហើយបានចេញផ្សាយនូវយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាដល់ឆ្នាំ ២០៣០ រួចជាស្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ