ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh៖ ជំរុញ​ឲ្យខេត្ត Thai Nguyen អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព

(VOVWORLD) - មហាសន្និបាតបក្សភាគខេត្ត Thai Nguyen លើកទី ២០ អាណត្តិ ២០២០-២០២៥ បានបើកនៅព្រឹកថ្ងៃទី ១២ ខែតុលា នៅខេត្ត Thai Nguyen។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh៖ ជំរុញ​ឲ្យខេត្ត Thai Nguyen អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh

តាមរបាយការណ៍នយោបាយដែលបានអធិប្បាយនៅក្នុងមហាសន្និបាតនេះបានឲ្យដឹងថា ខេត្ត Thai Nguyen បាននាំមុខគេក្នុងខេត្តទាំង ១៤ នៅតំបន់ខ្ពប់រាបព្រៃភ្នំភាគខាងជើង ស្ដីពីការកសាងជនបទថ្មី ហើយជាប់ចំណាត់ថ្នាក់ទី ៤ នៅទូទាំងប្រទេសស្ដីពីតម្លៃផលិតកម្មឧស្សាហកម្ម។ សេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស (ជាង ១១% / ឆ្នាំ) ការប្រមូលថវិកាបានកើនឡើងទ្វេ ដងបើប្រៀបធៀបទៅនឹងដើមអាណត្តិ។ ទោះយ៉ាងណាក៏ដោយ ការអភិវឌ្ឍរបស់ ខេត្ត Thai Nguyen មិនទាន់មាននិរន្តរភាពឡើយ។ អញ្ជើញថ្លែងនៅក្នុងមហាសន្និបាតនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ខេត្ត Thai Nguyen ចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការតភ្ជាប់តំបន់ ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍ កសាងខេត្តអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ដោយមានហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា បន្តរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ តាមទិសដៅបង្កើនតម្លៃបន្ថែម និងអភិវឌ្ឍប្រកបដោយចីរភាព។ ផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព កសិកម្មសរីរាង្គ និងអនុវត្តបច្ចេកវិទ្យាខ្ពស់។ អភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍។ អនុវត្តកិច្ចសហប្រតិបត្តិការដើម្បីផ្សារភ្ជាប់ផលិតកម្មរវាងសហគ្រាស សហករណ៍ និងគ្រួសារកសិកម្ម ក្នុងផលិតកម្ម កែច្នៃ និង លក់ផលិតផល។ ថែរក្សានិងលើកកំពស់ពាណជ្ជសញ្ញាតែ Thai Nguyen ផងដែរ។ ”

មហាសន្និបាតបក្ខភាគខេត្ត Thai Nguyen លើកទី ២០ នឹងបិទបញ្ចប់នាថ្ងៃទី ១៣ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ