ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ កៀរគររាល់ប្រភពកម្លាំង ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុងហូជីមិញ

(VOVWORLD) - ត្រូវផ្ដោតសំខាន់ទៅលើប្រសិទ្ធភាព ហើយកៀរគររាល់ប្រភពកម្លាំងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយមិនប្រកាន់ជាការងាររដ្ឋ ឬឯកជន យោធា ឬស៊ីវិល មជ្ឈឹម ឬមូលដ្ឋាន។
ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ កៀរគររាល់ប្រភពកម្លាំង ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុងហូជីមិញ - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យវេជ្ជសាស្ត្រយោធា ១៧៥ (ទីក្រុងហូជីមិញ) (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ និងពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យវេជ្ជសាស្ត្រយោធា ១៧៥ (ទីក្រុងហូជីមិញ) នាព្រឹកថ្ងៃទី ២៧ ខែកក្កដានោះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញចាំបាច់ត្រូវជំរុញខ្លាំងការធានាជីវភាពរស់នៅរបស់ប្រជាជន; ចលនា និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពមនុស្សធម៌របស់រដ្ឋាភិបាល រណសិរ្សមាតុភូមិ អង្គការ និងបុគ្គលនានា ជូនចំពោះប្រជាជន ប្រកបដោយសុវត្ថិភាព; ស្ថាប័ន និងខេត្ត ក្រុងនានាចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពនៃការថែទាំ ព្យាបាលជំងឺជូនអ្នកឆ្លងកូវីដ ១៩ ។ នាបច្ចុប្បន្ននេះ ភារកិច្ចរបស់ទីក្រុងហូជីមិញគឺត្រូវធានាការអនុវត្តន៍យ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរក្សាគម្លាតសង្គម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងធានាសុវត្ថិភាពជូនកម្មាភិបាលសុខាភិបាល លើកកម្ពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួល ក៏ដូចជារួមសហការជាមួយខេត្ត ក្រុងនានា ដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ