ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយ អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី V. Titov ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិ- សន្តិសុខវៀតណាម - រុស្ស៊ីលើកទី ១១។ 
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី 

នៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ការបរទេស Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែល ភាគីទាំងពីរបានថែរក្សាយន្តការសន្ទនាយុទ្ធសាស្រ្ត សម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបំពេញកាតព្វកិច្ចនយោបាយរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការប្តេជ្ញាចិត្តនិងមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរនិងវាយតម្លៃខ្ពស់ ចំពោះតួនាទីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - រុស្ស៊ី ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Pham Binh Minh ក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅលើវេទិកាពហុភាគី; បន្តពង្រឹងការផ្លាស់ប្តូរលើបញ្ហាតំបន់និងអន្តរជាតិ បញ្ហាសន្តិភាពនិងសន្តិសុខ ជាពិសេសនៅពេលដែលវៀតណាមកំពុងដើរតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និងជាប្រធានអាស៊ាន ២០២០។

ជាការឆ្លើយតប អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសរុស្ស៊ី V. Titov បានអះអាងថា រុស្ស៊ីនឹងបន្តសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីនាំភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអោយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយថាមវន្តលើគ្រប់វិស័យ ព្រមទាំងរួមជាមួយវៀតណាម រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជុំវិញពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ