ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចសាធារណៈឆែក

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណៈ
ឆែកលោក Lubomir Zaoralek នាថ្ងៃទី២៤ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី
ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជា
ផ្លូវការនៅប្រទេសនេះ។ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Pham Binh Minh បាន
ជួបសំដែងការគួសមជាមួយឧបនាយករដ្ឋមន្រ្តីឆែកលោក Pavel Belobradek ជួបប្រា
ស្រ័យជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឆែកលោក Lubomir Zaoralek និងចុះហត្ថលេ
ខាលើអនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងការបរទេសទាំង
២។លោក Pham Binh Minh នៅមានជំនួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងឧស្សហ
ពាណិជ្ចកម្មឆែកលោក Jan Mladek ទៅទស្សនាស្ថានទូតវៀតណាម និងជួបមុខ
ជាមួយតំណាងសហគមជនវៀតណាមនៅឆែកផងដែ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចសាធារណៈឆែក - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសឆែកលោក Lubomir Zaoralek ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់អំពី
កិច្ចសហប្រតិបតិ្តការរវាងក្រសួងការបរទេសទាំង២ (រូបថត៖TTXVN)


ក្នុងបណ្ដាជំនួបប្រាស្រ័យជាមួយឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីឆែកលោក Pham Binh
Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនង
មិត្តភាព ប្រពៃណីនិងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២។ឧបនាយក
រដ្ឋមន្រ្តីនិងបណ្ដារដ្ឋមន្រ្តីឆែកមានជំនឿថា វៀតណាមជាកត្តាសំខាន់ចំពោះសន្តិភាព
ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ ថែមទាំងអះអាងថាឆែកជានិច្ចកាលចាត់ទុក
វៀតណាមជាដៃគូសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ភាគីទាំង២បានពិភាក្សានិងឯកភាពលើវិធានការជាច្រើនដើម្បីជំរុញទំនាក់ទំនង
ទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺនយោបាយ សេដ្ឋកិច្ចពាណិជ្ចកម្ម អប់រំ និង
សន្តិសុខ យោធា ជាដើម។
អំពីបញ្ហាសមុទ្រខាងកើត រដ្ឋមន្រ្តីក្រសួងការបរទេសឆែកលោក Lubomir Zaoralek បានអះអាងថាឆែកគាំទ្រគោលជំហររបស់វៀតណាម គឺដោះស្រាយបណ្ដាជំលោះ
ដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក
ដែលបានទទួលស្គាល់សហគមជនវៀតណាម ជាជនជាតិភាគតិចទី១៤របស់ឆែក និងស្នើរឲ្យរដ្ឋាភិបាលឆែកបន្តបង្កលក្ខណៈងាយស្រួលសំរាប់សហគមជនវៀត
ណាមរស់នៅ ធ្វើការដោយស្ថិរភាពនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ