ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ទទួលជួបរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen (អាល្លឺម៉ង់)

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានស្នើឲ្យលោកស្រីរដ្ឋ មន្រ្តី Angela Dorn ក៏ដូចជាអាជ្ញាធររដ្ឋ Hessen បង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសវៀតណាមដូចជា Vietnam Airlines Vietinbank និង FPT ធ្វើអាជីវកម្មប្រកប ដោយប្រសិទ្ធភាពនៅតាមរដ្ឋ ក៏ដូចជាជួយសម្រួលដល់ ជីវភាពរស់នៅរបស់សហ គមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការ នៅអាល្លឺម៉ង់ផងដែរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen (អាល្លឺម៉ង់) លោកស្រី Angela Dorn នារសៀលថ្ងៃទី២៦កុម្ភៈនៅរដ្ឋធានី ហាណូយ ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការរវាងរដ្ឋ Hessen ជាមួយវៀត ណាមតាមរយៈគម្រោង “ស៊ើន” នៃសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់។

        លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ ប្រទេសទាំង ពីរនឹងរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត ហេតុ ដូច្នេះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ហើយ សហការរៀបចំសកម្មភាពរំលឹកខួបជាច្រើន ក្នុងនោះមានទិវាវប្បធម៌វៀត ណាមនៅសហព័ន្ធអាល្លឺម៉ង់ផងដែរ។

        លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានស្នើឲ្យលោកស្រីរដ្ឋ មន្រ្តី Angela Dorn ក៏ដូចជាអាជ្ញាធររដ្ឋ Hessen បង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសវៀតណាមដូចជា Vietnam Airlines Vietinbank និង FPT ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅតាមរដ្ឋ ក៏ដូចជាជួយសម្រួលដល់ ជីវភាពរស់នៅរបស់សហ គមន៍ជន វៀតណាមដែលកំពុងរស់នៅ និងធ្វើការ នៅអាល្លឺម៉ង់ផងដែរ។

        ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen លោកស្រី Angela Dorn មានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការ រវាងភាគីទាំងពីរយ៉ាងខ្លាំងក្លានាពេលខាងមុខ។ សម្ដែងការកោតសរសើរ ចំពោះវៀតណាមដោយបានបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 យ៉ាងល្អ លោកស្រី Angela Dorn បានឲ្យដឹងថា អាល្លឺម៉ង់ត្រៀម ខ្លួនជាស្រេចផ្ដល់ជំនួយដល់អ្នកវិទ្យាសាស្ត្រវៀតណាមក្នុងការស្រាវជ្រាវវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ