ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh៖ សុវត្ថិភាពអាកាសចរណ៍ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - គណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅតាមមូលដ្ឋានដែលមានទីតាំងអាកាសយានដ្ឋាន គឺត្រូវបង្កើតនូវបទ ប្បញ្ញត្តិការងារយ៉ាងតឹងរឹង។
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh៖ សុវត្ថិភាពអាកាសចរណ៍ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ តាម អ៊ិនធឺរណែត ស្តីពីការបូកសរុបរយៈពេល ៧ ខែកន្លងមកនិងអនុវត្តភារកិច្ច ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ឆ្នាំ ២០២០  នៃគណៈកម្មាធិ ការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែសីហានៅទីក្រុងហាណូយ ឧបនា យករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសន្តិសុខ អាកាសចរណ៍ស៊ីវិលជាតិ លោក Truong Hoa Binh បានស្នើថា៖ “គណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅតាមមូលដ្ឋាន ដែលមានអាកាសយានដ្ឋាន គឺត្រូវបង្កើតនូវបទប្បញ្ញត្តិការងារយ៉ាងតឹងរឹង។ ទន្ទឹមនឹងនេះត្រូវផ្តោតលើការធ្វើសមយុទ្ធ ការកសាងដំណើរការទប់ទល់នឹងស្ថានភាពដែលគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍។ ជាងនេះទៅ ទៀត ត្រូវបង្កើនការប្រមូលផ្តុំចលនាមហាជន ដើម្បីការពារសន្តិសុខជាតិជាដើម”

ប្រតិកម្មទៅវិញ

ផ្សេងៗ