ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ចូលរួមពិធីលើកតម្កើងសហគ្រាស ទេសចរណ៍ជួរមុខវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី៩ កក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមពិធីលើកតម្កើងសហគ្រាសទេសចរណ៍ ជួរមុខវៀតណាមនិងប្រគល់ជូនពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៨ ក្នុង ឱកាសរំលឹកខួបលើកទី៥៨ទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩ កក្កដា ឆ្នាំ១៩៦០-ថ្ងៃទី៩ កក្កដា ឆ្នាំ២០១៨)។ 
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ចូលរួមពិធីលើកតម្កើងសហគ្រាស ទេសចរណ៍ជួរមុខវៀតណាម - ảnh 1 (រូបថត៖ laodong.com.vn)

ដោយឆ្លងកាត់រយៈពេល៥៨ឆ្នាំ ឋានៈរបស់ ទេសចរណ៍វៀតណាមត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក ផ្នែកទេសចរណ៍វៀតណាមដណ្ដើមបានកំណើន៣០%អំពី បរិមាណភ្ញៀវទេសចរអន្តរជាតិ ដែលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពទៅ ក្នុងកំណើន GDP ជាតិ។ ក្នុងឆ្នាំ២០១៨ ផ្នែកទេសចរណ៍វៀតណាមប្ដេជ្ញាចិត្ត សម្រេចបានគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១៦លាននាក់ ភ្ញៀវ ទេសចរជាតិចំនួន៨២លាននាក់។

        នៅពិធីនេះដែរ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ការប្រឡងសរសេរ ដោយប្រធាបទ “វៀតណាម-ភាពស្រស់ស្អាតគ្មានទីបញ្ចប់”។ បំផុសឡើងចាប់ពី ខែតុលាឆ្នាំ២០១៧ ការប្រឡងនេះទទួលបានអត្ថបទប្រឡងចំនួន៤០០របស់ អាណិកជនវៀតណាមនៅឯបរទេស ភ្ញៀវទេសចរអន្តរជាតិនិងជនបរទេស កំពុងរស់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ