ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue៖ កសាងជនបទថ្មីដោយផ្សារភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធកសិកម្ម ការអភិវឌ្ឍន៍និងភ្ជាប់ជាមួយតំបន់ទីក្រុង

(VOVWORLD) -  នាព្រឹកថ្ងៃទី ៤ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានរៀបចំកិច្ចប្រជុំបូកសរុប រយៈពេល ១០ ឆ្នាំ នៃការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅខេត្ត Thai Nguyen  ដំណាក់កាល ២០១០ - ២០២០។ ឧបនាយករដ្ឋមន្ត្រី លោក  Vuong Dinh Hue បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue៖ កសាងជនបទថ្មីដោយផ្សារភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធកសិកម្ម ការអភិវឌ្ឍន៍និងភ្ជាប់ជាមួយតំបន់ទីក្រុង - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និងគណៈប្រតិភូទស្សនាស្តង់បង្ហាញផលិតផលកសិកម្មនៅឯសន្និសីទ (រូបថតៈ TTXVN)

ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានកោតសរសើរចំពោះសមិទ្ធិផលទទួលបានក្នុងកម្មវិធីកសាងជនបទថ្មី របស់ខេត្ត Thai Nguyen នាប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់លទ្ធផលកសាងជនបទថ្មីរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងមតិនៅឯសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានក្រើនរំលឹកខេត្ត Thai Nguyen លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់ប្រព័ន្ធគណៈដឹកនាំ ការិយាល័យសម្របសម្រួលអំពីជនបទថ្មីគ្រប់ជាន់ថ្នាក់ ដោយផ្តល់អាទិភាពលើប្រភពសម្រាប់ការវិនិយោគលើកតិកម្មនិងជនបទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ