ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ចូលរួមវេទិកាឯកទេសស្ដីពីទីផ្សារទុននិងហិរញ្ញវត្ថុ

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែសីហា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅវេទិកា ឯកទេសស្ដីពីទីផ្សារទុន-ហិរញ្ញវត្ថុ។ នេះជាព្រឹត្តិការណ៍ទី២ក្នុងក្របខ័ណ្ឌវេទិកា សេដ្ឋកិច្ចវៀតណាមដែលអូសបន្លាយរហូតមកដល់ខែធ្នូខាងមុខ។ ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកានេះ។
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ចូលរួមវេទិកាឯកទេសស្ដីពីទីផ្សារទុននិងហិរញ្ញវត្ថុ - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ថ្លែងមតិនៅវេទិកា (រូបថត៖ VGP) 

ថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀត ណាមកំពុងជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ការកែទម្រង់យុត្តិធម៌ ប្រយុទ្ធប្រឆាំង អំពើពុករលួយនិងការខ្ជះខ្ជាយ។ រដ្ឋាភិបាលនឹងរួមជាមួយក្រសួង ស្ថាប័នទាក់ ទិននានា ធ្វើការស្រាវជ្រាវ ទទួលយកយោបល់របស់តំណាងនៅវេទិកាលើកនេះ ដើម្បីបូកសរុបសំណើរនិងដំណោះស្រាយពីតំបន់សេដ្ឋកិច្ចឯកជន ដើម្បីមានការ បញ្ជាណែនាំ ប្រកបដោយប្រសិទ្ធភាពជាងមុន សំដៅអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច នេះឲ្យបានខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បាន លើកសំណើរថា៖

        “ចាំបាច់ត្រូវជំរុញខ្លាំងការធ្វើភាគហ៊ុនភាវូបនីយកម្ម ដកហូតទុនរដ្ឋនៅ សហគ្រាស រៀបចំរចនាសម្ព័ន្ធទីផ្សារឡើងវិញ ពង្រឹងប្រព័ន្ធហិរញ្ញវត្ថុធនាគារក្នុង បរិបទដែលខឿនសេដ្ឋកិច្ចតំបន់និងសកលមានការប្រែប្រួលជាច្រើន។ ទន្ទឹមនឹង នោះគឺបញ្ហាត្រួតពិនិត្យ ឃ្លាំមើលទីផ្សារ ដើម្បីធានាឲ្យទីផ្សារធ្វើសកម្មភាពដោយ តម្លាភាព ពិសេសគឺការប្រយុទ្ធប្រឆាំងនឹងការលួចបន្លំ ទប់ស្កាត់ឥណទានគ្មានច្បាប់ និងដាក់ចេញដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមឲ្យកាន់ តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។

        វេទិកាពិភាក្សាលើបញ្ហាសំខាន់និងយុទ្ធសាស្ត្រស្ដីពីម៉ាក្រូសេដ្ឋកិច្ចជាតិ ដោយមានការចូលរួមរបស់វាគ្មិនជាតិនិងអន្តរជាតិជាច្រើន សំដៅកំណត់ចេញ ស្ថានភាពជាក់ស្ដែងនៃទីផ្សារទុន រូបសណ្ឋានហិរញ្ញវត្ថុនានាលើពិភពលោក ព្រម ទាំងជួយវៀតណាមពិនិតមើលនិងអនុវត្តន៍ដំណោះស្រាយនានាក្នុងការកសាងប្រព័ន្ធឃ្លាំមើលហិរញ្ញវត្ថុក្នុងស្រុកប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ